Snow

 

Post a Comment

  1. កំណត់ពេលវេលាឱ្យកុំព្យូទ័ររបស់យើង Shutdown ដោយស្វ័យប្រវត្តិ
    មិត្តទាំងអស់គ្នាធ្លាប់ជួបបញ្ហានេះ ពេលដែលយើងចង់ទុកកុំព្យូទ័រឱ្យដំណើរការពេលចោលក្នុងពេលវេលាជាក់លាក់មួយ ហើយចង់ឱ្យវាបិទម៉ាស៊ីនកុំព្យូទ័រក្រោយប្រតិបត្តិការរបស់យើងបានបញ្ចប់ទេ។ ឩទាហរណ៍ៈ ដាក់ឱ្យកុំព្យូទ័រ Download កម្មវិធីចោលក្នុងរយះពេលមួយម៉ោងរួចយើងត្រូវការ ឱ្យវាបិទម៉ាស៊ីនដោយស្វ័យប្រវត្តិ ដោយសារយើងត្រូវការចេញទៅខាងក្រៅ ឬក៏សម្រាកជាដើម។ ថ្ងៃនេះ CM នឹងលើកយកវិធីសាស្រ្ត មួយយ៉ាងងាយស្រួលបំផុតក្នុងការកំណត់ឱ្យកុំព្យូទ័រ បិទដោយស្វ័យប្រវត្តិក្នុង Windows 7។
    មុនដំបូងយើងត្រូវចូលទៅកាន់ៈ
    Start => វាយពាក្យ CMD ក្នុង Search box => បើកកម្មវិធី CMD.exe នោះ។

    រួចវាយ Command :
    shutdown /s /t 3600 /f
    ពន្យល់
    shutdown វាជាពាក្យបញ្ជាសម្រាប់បិទកុំព្យូទ័រ
    /s សម្រាប់បិទ Computer
    /t សម្រាប់កំណត់ពេលវេលា (3600ជាចំនួនពេលវេលាគិតជា វិនាទីដូច្នេះ 3600s = 1h)
    /f ធ្វើឱ្យការបិទកុំព្យូទ័ររបស់យើងទៅជា Force shutdown

    លទ្ធផលៈ
    វានឹងចេញ Tool tip ប្រាប់យើងនៅលើ Taskbar ដូចខាងក្រោមៈ


    ReplyDelete
  2. របៀប Access ចូលទៅកាន់ Shared Folder ក្នុង Windows 7 តាម Ubuntu
    ជាធម្មតាការប្រើប្រាស់Windows 7 គឺអាចឱ្យអ្នក Shared Folder ឬឯកសារផ្សេងៗឱ្យគ្នាទៅវិញទៅមកបានយ៉ាងងាយស្រួលជាពិសេសគឺការ បង្កើត Homegroup។ ការបង្កើត Homegroup ឬ Workgroup នេះគឺវាមានសារសំខាន់ដើម្បីកំណត់សំគាល់ថាក្រុមណាមួយមានមុខងារ ធ្វើអ្វីហើយវាថែមទាំងងាយស្រួលក្នុងការស្វែងរកឈ្មោះកុំព្យូទ័រ ដែលនៅក្នុង Workgroup តែមួយ។
    ចុះប្រសិនបើម្នាក់ប្រើ Windows 7 ម្នាក់ប្រើ Ubuntu តើអាចឱ្យអ្នកShared Folder បានដែរឬទេ?ដូចនេះ CM នឹងបង្ហាញអ្នកពីវិធី Access ចូលទៅកាន់ Shared Folder ក្នុង Windows 7 តាម Ubuntu វិញម្ដង។ អ្នកអាចអនុវត្តតាមជំហានដូចខាងក្រោម៖
    ១. អ្នកត្រូវកំណត់ឈ្មោះ Workgroupកុំព្យូទ័ររបស់អ្នកឱ្យដូចគ្នា
    សម្រាប់ការបង្កើតនិងផ្លាស់ប្ដូរ Workgroup នៅក្នុង Windows 7 ជាមុនសិន។
    ចំណែកការផ្លាស់ប្ដូរ Workgroup ក្នុង Ubuntu ក៏វាមានលក្ខណស្រដៀងគ្នានឹងការប្ដូរឈ្មោះ Workgroupនៅក្នុងWin7ដែរ។
    ២. បន្ទាប់មកអ្នកត្រូវកំណត់ File ដែលត្រូវ Shared និង Sharing Options នៅក្នុងWindows 7 របស់អ្នក។តែប្រសិនបើអ្នកមិនទាន់ដំណើរការ Shared Folder នៅលើ Windows 7 នោះទេដូចនេះអ្នកត្រូវ៖
    -កំណត់Network Sharing Setting ដើម្បីអាចឱ្យវា Enable Network discovery និង file sharing បាន។
    -ត្រូវចេះកំណត់ Shared Folder របស់អ្នកឱ្យបានត្រឹមត្រូវ។
    ៣. បន្ទាប់មកអ្នកត្រូវ Access Windows Shared Folders ពី Ubuntu របស់អ្នកដោយ៖
    -ចូលក្នុង Places រួចចុចយក Connect to Serverនៅក្នុង Ubuntu។

    -នៅក្នុង Service type អ្នកត្រូវជ្រើសរើសយក Windows Share បន្ទាប់មកនៅក្នុង Server អ្នកត្រូវវាយឈ្មោះឬ IP Address របស់ កុំព្យូទ័រមានដំឡើងWindows 7 របស់អ្នកចូល។ បន្ទាប់មកទៀតអ្នកត្រូវបំពេញ User name ហើយប្រសិនបើអ្នកចង់ Add bookmark អ្នកត្រូវធីកលើ Add bookmark រួចវាយឈ្មោះ Bookmark ចូលរួចចុច Connect ។

    -បន្ទាប់មកទៀតអ្នកត្រូវវាយលេខសម្ងាត់ user account នៅក្នុងWindows 7 របស់អ្នក។ ម្យ៉ាងវិញទៀតអ្នកចុច Remember forever ដើម្បីឱ្យវាចងចាំលេខសម្ងាត់របស់អ្នកជារៀងរហូតឬអាចរំលងក៏ បាន។ បន្ទាប់មកចុច Connect ។

    -នៅពេលនោះ Shared folder នៅក្នុង Windows 7 នឹងចេញមក។ ពេលនេះអ្នកអាចបើកមើលនិងអាចចែករំលែកឯកសារឬ files ជាមួយ Windows 7 បានហើយ។


    ReplyDelete

 
Top